សិល្ប៍វិធីក្នុងការនិយាយ រៀបរៀងដោយ លោក គឹម ចាន់ណា
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 20/12/2009 11:04 ម៉ោងសកល
កាល ណាយើងនិយាយល្អ យើងក៏បានទទួលមកវិញនូវសេចក្តីគោរព និង ស្រឡាញ់ចូលចិត្តពីក្រុមគ្រួសារ ពីមិត្តភក្តិ និងពីមនុស្សគ្រប់គ្នា។ យ៉ាងណាមិញ គូស្នេហ៍ក៏មានការកក់ក្តៅល្អូកល្អឺន។ កូនចៅនៅក្រោមឱវាទស្តាប់បង្គាប់។ មេកើយទុកចិត្ត។ សង្គមក៏ស្ងប់សុខ......។
និយាយល្អ មិនបាច់ចំណាយទុន។ សំខាន់នៅត្រង់ ដើម្បីនិយាយល្អមានសិល្ប៍វិធី៣៦យ៉ាង។
សូមអញ្ជើញស្តាប់បទអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ ប៉ិច សង្វាវ៉ានជាមួយលោក គឹម ចាន់ណា អ្នករៀបរៀងសៀវភៅនេះ ៖
និយាយល្អ មិនបាច់ចំណាយទុន។ សំខាន់នៅត្រង់ ដើម្បីនិយាយល្អមានសិល្ប៍វិធី៣៦យ៉ាង។
សូមអញ្ជើញស្តាប់បទអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ ប៉ិច សង្វាវ៉ានជាមួយលោក គឹម ចាន់ណា អ្នករៀបរៀងសៀវភៅនេះ ៖
បទសម្ភាសន៍របស់ប៉ិច សង្វាវ៉ាន ជាមួយលោក គឹម ចាន់ណា
សិល្ប៍ វិធីក្នុងការនិយាយ ជាសៀវភៅបែបចិត្តវិទ្យា ដែលរៀបរៀងដោយលោក គឹម ចាន់ណា ទីប្រឹក្សានៃគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ឋខ្មែរ នាទីក្រុងភ្នំពេញ។
លោក គឹម ចាន់ណា អ្នករៀបរៀងសៀវភៅនេះ បានបញ្ចេញទស្សនៈផ្ទាល់ និងបានស្រង់ទស្សនៈផ្សេងៗពីអ្នកប្រាជ្ញនៅអាស៊ី និងនៅអឺរុបមកគួបផ្សំបញ្ចូលគ្នាដើម្បីចងក្រងជាគំនិតនិងជា វិធីគ្រឹះនៃការនិយាយស្តី នៅក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមការងារនិងសង្គមជាតិ។ ការនិយាយមានបែបផែនខុសពីគ្នា។ របៀបដែលអាចធ្វើឲ្យមានប្រយោជន៍និងឲ្យសង្គមស្ងប់សុខ គឺការនិយាយល្អ និយាយពីរោះ និងតម្រូវទៅតាមកាលៈទេសៈ។ ជាពិសេស ការនិយាយល្អអាចបង្កើនចំណងមេត្រីមិត្តភាព និង ក្តីស្រឡាញ់។ ជួនកាល ពាក្សល្អតែមួយឃ្លាក៏អាចកែប្រែមនុស្សបានដែរ។ ផ្ទុយទៅវិញ លោកគឹម ចាន់ណាសរសេរថា ពាក្យអាក្រក់ ទោះជាមិនត្រូវនឹងដំបងក៏អាចក្អួតឈាម។
សម្តីជាឯក លេខជាទោ> ពីព្រោះសម្តីមនុស្សមានសារៈសំខាន់ទីមួយគឺថា៖
សម្តីធ្វើឲ្យមនុស្សមានសិរីសួស្តី ឬ អពមង្គល។
សម្តីធ្វើឲ្យមនុស្សមានកម្លាំងចិត្ត ឬ បាក់ទឹកចិត្ត។
សម្តីធ្វើឲ្យឲ្យមានសង្គ្រាម ឬ សន្តិភាព។
សម្តីធ្វើឲ្យមនុស្សលិច ឬ អណ្តែត ។
ការចេះប្រើសម្តីឲ្យមានប្រយោជន៍ ជាប្រការសំខាន់ដែល មនុស្សយើងគ្រប់គ្នាមិនអាចបដិសេធបានឡើយ។
យើង ចំណាំឃើញថាអ្នកចេះប្រើសម្តីបានល្អ ទោះជាទៅដល់ទីណា ជួបអ្នកណា ធ្វើការងារអ្វី អ្នកនោះតែងមានគេរាប់រកស្វាគមន៍ និងជួយឈឺឆ្អាល គ្រប់ពេលវេលា។ នៅក្នុងសៀវភៅសិល្ប៍វិធីក្នុងការនិយាយ លោកគឹម ចាន់ណាបានសរសេរអធិប្បាយលំអិតនូវចំណុចសំខាន់ៗ និងលើកយករឿងរ៉ាវខ្លះៗក្នុងជីវិតមនុស្សយើង ជាឧទាហរណ៍ភ្ជាប់ជាមួយវគ្គទាំង៣៦ ដែលជាសិល្ប៍វិធីគោលក្នុងការនិយាយ។
វគ្គទាំង៣៦ក្នុងសៀវភៅនេះមាន៖
១- “ការរាក់ទាក់” បង្កើតភាពស្និទ្ឋស្នាល
២- ការដាក់ខ្លួន ដាក់កាយ
៣- ពូកែស្តាប់ ពូកែនិយាយ
៤- ភាសា “កាយវិការ”
៥- សម្តីបើកចំហ
៦-ប្រែសត្រូវឲ្យក្លាយជាមិត្ត
៧-វិធីលើកសរសើរ
៩- កុំរអ៊ូរទាំច្រើនពេក
១០- មិនគួរប្រើសម្តីបន្ទាបបន្ថោកជាន់ឈ្លីអ្នកដទៃ
១១- វិធីនិយាយពង្វាង
១២- កុំវាយប្រហារត្រង់ៗពេក
១៣- ការរិះគន់ដាស់តឿន
១៤- កុំនិយាយឲ្យគេអាម៉ាស់ ឬឈឺចាប់
១៥- មិននិយាយពីអ្វី ដែលគេមិនចូលចិត្ត
១៦- បែងចែកអាក្រក់ និងល្អ
១៧- ស្វែងយល់ពីស្ថានភាពអ្នកស្តាប់
១៨- “សុំទោស” និង “អរគុណ”
១៩- “ពាក្សមិនពិត” ត្រូវប្រើតែក្នុងបំណងល្អប៉ុណ្ណោះ
២០- “យកចិត្ត” តែ “កុំស៊ីជោរ »
២១- “ល្អឡើងរិល” ដូរឲ្យ “ល្អឡើងវិញ »
២២- ការលួងលោម
២៣- ការលើកទឹកចិត្ត
២៤- តិចនិចក្នុងការសួរ
២៥- “អ្នកឆ្លាតធ្វើល្ងង់”
២៦- មិនគួរនិយាយជ្រែក ឬនិយាយកាត់
២៧- ការនិយាយបន្ទន់ចិត្ត
២៨- វិធីស្ងៀមជាងស្រដី
២៩- ទាញអារម្មណ៍ឲ្យចូលធ្លុងគ្នា
៣០- មហិទ្ឋិឫទ្ឋិខ្លាំងស៊ីពាល
៣១- បង្ហាញពីសន្តានចិត្ត
៣២- វិធីចាញ់ជាព្រះឈ្នះជាមារ
៣៣- កូនចៅ និងចៅហ្វាយ
៣៤- ក្បាច់រុញស៊ីក្លូបញ្ចូលឡាន
៣៥- និយាយក្នុងចំណោមមហាជន
៣៦- វិធីបង្កើនស្នេហ៍មុខ
វគ្គទាំង៣៦នេះប្រៀបបីដូចជាកូនសោមាស ឬជាគន្លឹះដ៏សំខាន់សម្រាប់បើកដើរចូលទៅរកជោគជ័យក្នុងជីវិត។
ស្នាដៃប្រកបដោយគុណភាពរបស់លោក គឹម ចាន់ណាដែលផ្សាយចេញពីសមាគមអ្នកនិពន្ឋខ្មែរនៅភ្នំពេញមាន៖
- សិល្បិ៍វិធីក្នុងការនិយាយ
- ចិត្តវិទ្យា ប្រាជ្ញាជីវិត ភាពឈ្លាសវៃ គំនិតឆ្នៃប្រឌិត សេចក្តីសុខពិតប្រាកដ
- និទានប្រាជ្ញា ភាគ១ - ភាគ២ - ភាគ៣ និង ភាគ៤
- និទានរៀនគិត
- អ្នកល្ងង់ អ្នកឆ្លាត អ្នកមានគតិបណ្ឌិត និងបច្ចាមិត្តក្លែងក្លាយ
- បញ្ញាញ្ញាណរបស់អែនស្តែន
- វិធីចិញ្ចឹមអប់រំកូន
- រៀនឲ្យចេះ……..ប្រើចំណេះឲ្យមានប្រយោជន៍
- ចេះរកចេះចាយ....... ធ្វើជាម្ចាស់លុយ
សូមបញ្ជាក់ថា លោក គឹម ចាន់ណាដែលជាអ្នករៀបរៀងសៀវភៅសិល្ប៍វិធីក្នុងការនិយាយ ជាអតីតគ្រូបង្រៀនខេត្តបាត់ដំបង។
ប្រភពៈhttp://www.rfi.fr/

0 ความคิดเห็น:
แสดงความคิดเห็น