This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

วันศุกร์ที่ 19 ตุลาคม พ.ศ. 2555

พระมหาวีระกษัตริย์ของกัมพูชา

พระมหาวีระกษัตริย์ของกัมพูชา



วันเสาร์ที่ 28 กรกฎาคม พ.ศ. 2555

ចិត្តវិទ្យា​

សិល្ប៍វិធី​ក្នុង​ការនិយាយ រៀបរៀង​ដោយ លោក គឹម ចាន់ណា

ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 20/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  20/12/2009 11:04 ម៉ោងសកល
លោក គឹម ចាន់ណា(រូបថត ៖ សង្វាវ៉ាន)
លោក គឹម ចាន់ណា
(រូបថត ៖ សង្វាវ៉ាន)
កាល ​ណា​យើង​និយាយល្អ យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សេចក្តី​គោរព និង ស្រឡាញ់​ចូលចិត្ត​ពី​ក្រុម​គ្រួសារ ​ពី​មិត្ត​ភក្តិ និង​ពី​មនុស្ស​គ្រប់គ្នា។​ ​យ៉ាងណា​មិញ គូ​ស្នេហ៍​ក៏​មាន​ការ​កក់​ក្តៅ​ល្អូកល្អឺន។ កូន​ចៅ​នៅ​ក្រោម​ឱវាទ​ស្តាប់​បង្គាប់។ មេកើយ​ទុកចិត្ត។ សង្គម​ក៏​ស្ងប់​សុខ......។​
និយាយល្អ មិន​បាច់​ចំណាយ​ទុន។​ សំខាន់​នៅ​ត្រង់​ ដើម្បី​និយាយ​ល្អ​មាន​សិល្ប៍វិធី​៣៦​យ៉ាង។  ​
សូមអញ្ជើញស្តាប់​បទ​អត្ថាធិប្បាយ និង​បទ​សម្ភាសន៍​របស់ ប៉ិច សង្វាវ៉ាន​ជាមួយ​លោក​ គឹម ចាន់ណា អ្នក​រៀប​រៀង​សៀវភៅ​នេះ ៖

បទ​សម្ភាសន៍​របស់​ប៉ិច សង្វាវ៉ាន ជាមួយ​លោក គឹម ចាន់ណា

20/12/2009
សិល្ប៍វិធី​ក្នុង​ការនិយាយ រៀបរៀង​ដោយ លោក គឹម ចាន់ណា(រូបថត ៖ សង្វាវ៉ាន/RFI)
សិល្ប៍វិធី​ក្នុង​ការនិយាយ រៀបរៀង​ដោយ លោក គឹម ចាន់ណា
(រូបថត ៖ សង្វាវ៉ាន/RFI)
សិល្ប៍ ​វិធី​ក្នុង​ការ​និយាយ ជា​សៀវភៅ​បែប​ចិត្តវិទ្យា ដែល​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​ ទី​ប្រឹក្សា​នៃ​គណៈ​កម្មការ​កណ្តាល​នៃ​សមាគម​អ្នក​និពន្ឋ​ខ្មែរ​ នា​ទី​ក្រុង​ភ្នំពេញ។​
លោក គឹម ចាន់ណា​ អ្នក​រៀបរៀង​សៀវភៅ​នេះ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ ​និង​បាន​ស្រង់​ទស្សនៈ​ផ្សេងៗ​ពី​អ្នក​ប្រាជ្ញ​នៅ​អាស៊ី​​ ​និង​នៅ​អឺរុប​មក​គួប​ផ្សំ​បញ្ចូល​គ្នា​ដើម្បី​ចង​ក្រង​ជា​គំនិត​​និង​ជា​ វិធី​គ្រឹះ​នៃ​ការ​និយាយ​ស្តី​ នៅ​ក្នុង​សង្គម​គ្រួសារ​ ក៏ដូច​ជា​សង្គម​ការងារ​និង​សង្គម​ជាតិ។ ​ការ​និយាយ​មាន​បែប​ផែន​ខុស​ពី​គ្នា។​ របៀប​ដែល​អាច​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​និង​ឲ្យ​សង្គម​ស្ងប់​សុខ គឺ​ការ​និយាយ​ល្អ និយាយ​ពីរោះ​​ និង​តម្រូវ​ទៅ​តាម​កាលៈទេសៈ។​  ​ជា​ពិសេស​ ការ​និយាយល្អអាច​បង្កើន​ចំណង​មេត្រី​មិត្តភាព​​ និង ក្តី​ស្រឡាញ់។​ ជួន​កាល ​ពាក្ស​ល្អ​តែ​មួយ​ឃ្លា​ក៏​អាច​កែ​ប្រែ​មនុស្ស​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ  លោក​គឹម ចាន់ណា​សរសេរ​ថា​ ពាក្យ​អាក្រក់​ ទោះ​ជា​មិន​ត្រូវ​នឹង​ដំបង​ក៏​អាច​ក្អួត​ឈាម។
សម្តី​ជា​ឯក លេខ​ជាទោ> ពីព្រោះ​សម្តី​មនុស្ស​មាន​សារៈសំខាន់​ទីមួយ​គឺ​ថា​៖
សម្តី​ធ្វើឲ្យ​មនុស្ស​មាន​សិរីសួស្តី ឬ​ អពមង្គល។
សម្តី​ធ្វើឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត ឬ​ បាក់​ទឹកចិត្ត។
សម្តី​ធ្វើ​ឲ្យ​ឲ្យ​មាន​សង្គ្រាម  ឬ​ សន្តិភាព។
សម្តី​ធ្វើឲ្យ​មនុស្ស​លិច ឬ​ អណ្តែត ។
​ ការ​ចេះ​ប្រើ​សម្តី​ឲ្យ​មាន​ប្រយោជន៍ ជា​ប្រការ​សំខាន់​ដែល​ មនុស្ស​យើង​គ្រប់​គ្នា​មិន​អាច​បដិសេធ​បាន​ឡើយ។ 
យើង ​ចំណាំ​ឃើញ​ថា​អ្នក​ចេះ​ប្រើ​សម្តី​បាន​ល្អ​ ទោះជា​ទៅ​ដល់​ទីណា​ ជួប​អ្នក​ណា​ ធ្វើ​ការងារ​អ្វី  អ្នក​នោះ​តែង​មាន​គេ​រាប់​រកស្វាគមន៍​ និង​ជួយ​ឈឺ​ឆ្អាល គ្រប់​ពេល​វេលា។ នៅ​ក្នុង​សៀវភៅ​សិល្ប៍​វិធី​ក្នុង​ការ​និយាយ​ លោក​គឹម ចាន់ណា​​បាន​សរសេរ​អធិប្បាយ​លំអិត​នូវ​ចំណុច​សំខាន់ៗ និង​លើក​យក​រឿង​រ៉ាវ​ខ្លះ​ៗ​ក្នុង​ជីវិត​មនុស្ស​យើង​ ជា​ឧទាហរណ៍​ភ្ជាប់​ជា​មួយ​វគ្គ​ទាំង​៣៦​ ដែល​ជា​សិល្ប៍​វិធី​គោល​ក្នុង​ការ​និយាយ។
វគ្គ​ទាំង​៣៦​ក្នុង​សៀវភៅ​នេះ​មាន៖
១- ​“ការ​រាក់ទាក់” បង្កើត​ភាព​ស្និទ្ឋស្នាល​
២- ​ការ​ដាក់ខ្លួន ដាក់កាយ
៣- ពូកែ​ស្តាប់​ ពូកែនិយាយ
៤- ភាសា “កាយវិការ”​
៥-​​ សម្តី​បើក​ចំហ
៦-ប្រែ​សត្រូវ​ឲ្យ​ក្លាយ​ជា​មិត្ត​
៧-វិធី​លើកសរសើរ​
៩-​ កុំរអ៊ូ​រទាំ​ច្រើន​ពេក
១០-​ មិនគួរ​ប្រើសម្តី​បន្ទាបបន្ថោក​ជាន់​ឈ្លី​អ្នក​ដទៃ
១១- ​ វិធី​និយាយ​ពង្វាង
១២- កុំ​វាយ​ប្រហារ​ត្រង់ៗពេក
១៣- ការ​រិះគន់​ដាស់តឿន
១៤-​ កុំ​និយាយ​ឲ្យ​គេ​អាម៉ាស់​ ឬ​ឈឺ​ចាប់​
១៥-​ មិន​និយាយ​ពី​អ្វី ដែល​គេ​មិន​ចូល​ចិត្ត​
១៦- បែង​ចែក​អាក្រក់​ និង​ល្អ
១៧- ស្វែង​យល់​ពី​ស្ថានភាព​អ្នក​ស្តាប់​
១៨- សុំទោស” និង​ “អរគុណ”
១៩-​  ពាក្ស​មិនពិត” ត្រូវ​ប្រើ​តែ​ក្នុង​បំណង​ល្អ​ប៉ុណ្ណោះ​
២០- យក​ចិត្ត” តែ “កុំស៊ីជោរ »
២១- ល្អ​ឡើង​រិល” ដូរ​ឲ្យ “ល្អ​ឡើង​វិញ »
២២- ការលួង​លោម
២៣-​ ការ​លើកទឹក​ចិត្ត
២៤-​ តិចនិច​ក្នុង​ការ​សួរ
២៥- “អ្នកឆ្លាត​ធ្វើ​ល្ងង់”
២៦-​ មិន​គួរ​និយាយ​ជ្រែក ឬ​និយាយ​កាត់
២៧- ការ​និយាយ​បន្ទន់​ចិត្ត
២៨- វិធីស្ងៀម​ជាង​ស្រដី
២៩- ទាញអារម្មណ៍​ឲ្យ​ចូល​ធ្លុង​គ្នា​
៣០- ​មហិទ្ឋិឫទ្ឋិ​ខ្លាំង​ស៊ី​ពាល
៣១- បង្ហាញពី​សន្តាន​ចិត្ត
៣២- វិធី​ចាញ់​ជា​ព្រះ​ឈ្នះ​ជា​មារ​
៣៣-​ កូន​ចៅ​ និង​ចៅ​ហ្វាយ
៣៤-​ ក្បាច់​រុញ​ស៊ីក្លូ​បញ្ចូល​ឡាន
៣៥- និយាយ​ក្នុង​ចំណោម​មហាជន
៣៦- វិធី​បង្កើន​ស្នេហ៍​មុខ
វគ្គ​ទាំង​៣៦​នេះ​ប្រៀប​បី​ដូច​ជា​កូន​សោ​មាស​ ឬ​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​បើក​ដើរ​ចូល​ទៅ​រក​ជោគ​ជ័យ​ក្នុង​ជីវិត។​
ស្នាដៃ​ប្រកប​ដោយ​គុណភាព​របស់លោក​ គឹម​ ចាន់ណា​ដែល​ផ្សាយ​ចេញ​ពី​សមាគម​អ្នក​និពន្ឋ​ខ្មែរ​នៅ​ភ្នំពេញ​មាន៖
- សិល្បិ៍វិធី​ក្នុង​ការ​និយាយ
- ចិត្តវិទ្យា​ ប្រាជ្ញា​ជីវិត  ភាពឈ្លាស​វៃ  គំនិត​ឆ្នៃ​ប្រឌិត សេច​ក្តី​សុខ​ពិត​ប្រាកដ
- និទាន​ប្រាជ្ញា​ ភាគ​១​ -​ ភាគ២ - ភាគ៣​ និង​ ភាគ៤
- និទាន​រៀន​គិត
- អ្នក​ល្ងង់ អ្នក​ឆ្លាត អ្នក​មាន​គតិ​បណ្ឌិត និង​បច្ចា​មិត្ត​ក្លែង​ក្លាយ
- បញ្ញាញ្ញាណ​របស់​អែន​ស្តែន​
- វិធី​ចិញ្ចឹម​អប់រំ​កូន​
- រៀន​ឲ្យ​ចេះ​……..​ប្រើ​ចំណេះ​ឲ្យ​មាន​ប្រយោជន៍
-  ​ចេះ​រក​ចេះ​ចាយ....... ធ្វើជា​ម្ចាស់​លុយ
សូម​បញ្ជាក់​ថា​ លោក​ គឹម​ ចាន់ណា​ដែល​ជា​អ្នក​រៀប​រៀង​សៀវ​ភៅសិល្ប៍​វិធី​ក្នុង​ការ​និយាយ ជាអតីត​គ្រូ​បង្រៀនខេត្ត​បាត់ដំបង។

ប្រភពៈhttp://www.rfi.fr/

៧ ចំណុចងាយៗបន្ថយជំងឺស្ត្រែស